BREAKING NEWS លោក ចូ បៃដិន បញ្ជាឱ្យជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ចេញពីរដ្ឋធានីខាទុំ នៃប្រទេសស៊ូដង់
1 ឆ្នាំ មុន
(អាមេរិក)៖ នៅថ្ងៃអាទិត្យនេះ សហរដ្ឋអាមេរិក បានសម្រេចចិត្ត ឱ្យជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ចេញពីរដ្ឋធានីខាទុំ នៃប្រទេសស៊ូដង់ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
ស្របពេលដែលការវាយប្រយុទ្ធដណ្ដើមអំណាចគ្នារវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF បានឈានចូលដល់សប្ដាហ៍ទី២នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ចេញពីរដ្ឋធានីខាទុំ នៃប្រទេសស៊ូដង់ ដើម្បីរកកន្លែងសុវត្ថិភាព។ ជាមួយគ្នានោះ ពលរដ្ឋអាមេរិក ប្រហែលជា៧០នាក់ ក៏ត្រូវបានជម្លៀសចេញតាមរយៈយន្ដហោះយោធា ៦គ្រឿងផងដែរ។
គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នា រវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF ក្នុងប្រទេសស៊ូដង់ បានបណ្ដាលឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងរាប់ពាន់នាក់រងរបួស ខណៈប្រជាជនផ្សេងទៀតកំពុងរស់នៅ ដោយខ្វះខាតអគ្គិសនី និងចំណីអាហារ៕