ភ្នំពេញ៖ ប្រពន្ធចេះតែប្លែកពីមួយថ្ងៃទៅមួយថ្ងៃ ទ្រាំមិនបានប្ដីដាច់ចិត្តតាមដានបែរជាទាន់ប្រពន្ធខ្លួនជួបដល់បន្ទប់សាហាយឃេីញទ្រាំពុំបាន ក៍បិទខ្ទប់ទ្វារបន្ទប់ជាប់ពីក្រៅនៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញនៅវេលា ម៉ោងប្រមាណ២ និង២០នាទីរសៀល ថ្ងៃទី១៤ ឧសភា ២០២០នេះ រួចរត់ទៅប្តឹងនគរបាលឲ្យចុះឃាត់ខ្លួននាំទៅ សាកសួរ។

ប្រភពព័ត៌មានពីបុរសជាប្តី អាយុជាង ៣០ឆ្នាំ សុំមិនបញ្ចេញឈ្មោះ បានប្រាប់អោយដឹងថា រូបគាត់ជាជាងភ្លើង និង ជាងដែកស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ។ បើតាមព័ត៌មានដដែល បានប្រាប់ទៀតថា នៅមួយ រយៈចុងក្រោយ រូបគាត់បានធ្វើដំណើរទៅធ្វើការនៅខេត្តបាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូចជាសោះអង្គើយ ដែលគាត់សង្ស័យថា ទំនងជាលួចមានអ្នកថ្មី និងចេះតែបង្កទំនាស់នៅក្នុងគ្រួសារ។

បុរសជាប្តី បានបន្ថែមថា នៅមុនពេលកើតហេតុរូបគាត់បាន ចាំឃ្លាំមើលប្រពន្ធតាំងពីព្រឹក ហើយពេលប្រពន្ធចេញពីផ្ទះ គឺធ្វើដំណើរទៅជួបប្រុសសហាយដល់បន្ទប់ជួល ហើយរូប គាត់បានឃើញផ្ទាល់ភ្នែកឱបថើបគ្នាទៀតផង។ ពេលនោះ រូបគាត់ខ្ទប់ទ្វារជាប់ពីខាងក្រៅ ហើយរត់ទៅប្តឹងនគរបាល អោយឃាត់ខ្លួនតែម្តង។

យ៉ាងណាមិញ បន្ទាប់ពីតាមទាន់ប្រពន្ធមានសាហាយបែបនេះ នគរបាលបានចុះទៅនាំអ្នកទាំង៣នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ខណៈកម្លាំងនគរបាល ក៏បានណែនាំកុំអោយមានអំពើហិង្សា រួចបញ្ចូនពួកគេបន្តទៅអធិដ្ឋានដើម្បីសួរនាំ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ