មនុស្សរាប់សិបនាក់ស្លាប់ក្នុងការប្រជ្រៀតជាន់គ្នាអំឡុងពិធពីបុណ្យរ៉ាម៉ាដាន់ក្នុងរដ្ឋធានីសាណាប្រទេសយ៉េមែន
1 ឆ្នាំ មុន
(បរទេស)៖ ក្រុមមន្ត្រីនិយាយថា មនុស្សយ៉ាងហោចណាស់៧៨នាក់ បានស្លាប់ក្នុងការប្រជ្រៀតជាន់គ្នានៅសាលារៀនមួយកន្លែងក្នុងរដ្ឋធានីសាណារបស់ប្រទេសយ៉េមែន អំឡុងចែកចាយជំនួយសប្បុរសធម៌សម្រាប់ពិធីបុណ្យរ៉ាម៉ាដាន់(Ramadan) ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០ ខែមេសា ឆ្នាំ២០២៣។
មានសេចក្តីរាយការណ៍ថា មនុស្សរាប់រយនាក់បានសម្រុកចូលទៅកាន់សាលារៀនខាងលើដើម្បីទទួលអំណោចបរិច្ចាគ ដែលម្នាក់ៗទទួលបានប្រហែល៩ដុល្លារអាមេរិក ឬស្មើ៧ផោន។ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរកំពុងបើកការស្រាវជ្រាវរកពីមូលហេតុ ខណៈមនុស្សជាច្រើននាក់ត្រូវបានហៅមកសួរនាំ។
គួរបញ្ជាក់ថា តួរលេខនៃចំនួនមនុស្សស្លាប់ អាចនឹងកើនឡើង ស្របពេលអាជ្ញាធរ បានបញ្ចូនអ្នករងរបួសទៅកាន់មន្ត្រីពេទ្យក្នុងតំបន់៕