លោក Bernard Gonzalez ដែលជាវេជ្ជបណ្ឌិតម្នាក់ប្រចាំក្លឹបបាល់ទាត់ Stade de Reimsនៅក្នុងប្រទេសបារាំង បានសម្រេចចិត្ត ធ្វើអត្ដឃាត កំឡុងស្នាក់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីឆ្លង COVID-19 ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០២០។
មុននឹងសម្រេចចិត្តសម្លាប់ខ្លួនឯង លោក Gonzalez មានអាយុ៦០ឆ្នាំ បានស្នាក់នៅក្នុងផ្ទះជាមួយភរិយា ដែលត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 ដូចគ្នា ហើយ បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង វេជ្ជបណ្ឌិតរូបនេះក៏បានបន្សល់ទុកលិខិតមួយច្បាប់ ពន្យល់ពីការសម្រេចចិត្តរបស់លោកផងដែរ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ បារាំងមានអ្នកឆ្លង COVID-19 ៩២,៨៣៩នាក់ ក្នុងនោះមាន ៨,០៧៨នាក់ស្លាប់ និងជាសះស្បើយ ១៦,១៨៣នាក់៕SP
គ្រូពេទ្យប្រចាំក្លឹបបាល់ទាត់មួយក្នុងប្រទេសបារាំង សម្លាប់ខ្លួនឯង ក្រោយដឹងថាឆ្លង COVID-19
4 ឆ្នាំ មុន