លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែលក្នុងសប្តាហ៍នេះ ខណៈសង្គ្រាមមិនទាន់បញ្ចប់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស
1 ឆ្នាំ មុន
(បរទេស)៖ ប្រធាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងសប្តាហ៍នេះ តបតាមការអញ្ចើញរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Antony Blinken បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងលើកយកប្រធានបទក្តៅ គឺសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មកពិភាក្សាផងដែរ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលរួចទៅហើយ ដើម្បីបង្ហាញការគាំទ្រទៅដល់អ៊ីស្រាអែល និងការប្រយុទ្ធជាមួយក្រុមហាម៉ាស៕