សមាជិកនៃគ្រួសាររាជរង្សរបស់ អារ៉ាប៊ីសាអូឌីត ប្រមាណ ១៥០ អង្គបានឆ្លងជំងឺ COVID-19 ដែល បានបង្កជាការភ័យខ្លាចជាខ្លាំង ក្នុងជួរថ្នាក់ដឹកនាំរបស់ប្រទេសស្តេចប្រេងមួយនេះ។ នេះបើតាមកា រដកស្រង់ការផ្សាយព័ត៌មានBBC។
បើតាមប្រភពដដែលខាងលើបានឱ្យដឹងថា ព្រះអង្គម្ចាស់ មូហាំម៉ាត់ ពិន សាល់ម៉ាន ជារាជទាយាទដែលត្រូវបានគេចាត់ទុកថា ជាអ្នកកាន់ អំណាចពិតប្រាកដនៅពីក្រោយព្រះរាជបល្ល័ង្ក ព្រមទាំងរដ្ឋមន្ត្រី របស់ព្រះអង្គមួយចំនួន បានយាងទៅគង់ប្រថាប់នៅដាច់ដោយឡែកពីគេ នៅក្បែសមុទ្រក្រហមភាគខាងលិចនៃផ្ទៃប្រទេស ខណៈព្រះមហាក្សត្រព្រះចៅ សាល់ម៉ាន វិញ ទ្រង់ក៏បានញែកព្រះកាយគង់ប្រថាប់នៅដាច់ដោយឡែកនៅក្នុងព្រះរាជវាំងនៅឯទីក្រុងចេតដាហ៍ ដើម្បីគេចចេញកុំឲ្យឆ្លងជំងឺ COVID-19។
ព្រះអង្គម្ចាស់ ហ្វៃសាល ពិន ប៉ាន់ទើរ ជាអភិបាលក្រុងរីយ៉ាត មានព្រះជន្ម ៧០ព្រះវស្សាក៏បានឆ្លងជំងឺ នេះផងដែរ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ។គួរ ជម្រាបថា អារ៉ាប៊ីសាអូឌីត ចំនួនអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,២៨៧ករណី ដោយក្នុងនោះអ្នកជំងឺ ចំនួន ៤៤នាក់បានស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺចំនួន ៦៦៦នាក់បានជាសះស្បើយឡើងវិញ៕SP
វឹកវរហើយពេលនេះខ្សែររាជវង្សអារ៉ាប៊ីសាអូឌីត