(តៃវ៉ាន់)៖ លោក Joseph Wu រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បាននិយាយថា «ជម្លោះយោធារវាងចិន និងតៃវ៉ាន់អាចនឹងកើតឡើងក្នុងឆ្នាំ ២០២៧»។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានRT កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
លោក Joseph Wu រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានបង្ហាញខ្លួននៅលើស្ថានីយ៍វិទ្យុ LBC របស់ចក្រភពអង់គ្លេស ដោយបាននិយាយថា «ចិនបានគំរាមកំហែងយ៉ាងខ្លាំងមកលើតៃវ៉ាន» «ខ្ញុំគិតថា ឆ្នាំ២០២៧ គឺជាឆ្នាំដែលចិន អាចនិងលុកលុយមកលើយើង»។
គួរជម្រាបថា ភាពតាងតឹង តែងបន្តកើតឡើង បន្ទាប់ពីចិន បានព្យាយាមប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួន ហោះកាត់ពីលើកោះតៃវ៉ាន់ជាច្រើនលើកច្រើនសារ ដែលធ្វើឱ្យមេដឹកនាំតៃវ៉ាន់ចេញសារថ្កោលទោសជាបន្តបន្ទាប់ ៕