អាមេរិក៖តារាសម្ដែង Will Smith បានសុំទោស Chris Rock ចំពោះការវាយតប់តារាកំប្លែងរូបនេះ អំឡុងពេលការផ្សាយផ្ទាល់នៃពិធីប្រគល់ពានរង្វាន់ Oscar ដ៏ភ្លឺស្វាងនៅហូលីវូដ។

“ខ្ញុំចង់សុំទោសអ្នកជាសាធារណៈ Chris  ខ្ញុំខុសហើយខ្ញុំខុស ខ្ញុំពិតជាខ្មាសអៀន ហើយទង្វើរបស់ខ្ញុំមិនបានបង្ហាញពីបុរសដែលខ្ញុំចង់ក្លាយទៅជានោះទេ” ម្ចាស់ជ័យលាភីពីតារាសម្តែងឆ្នើម Oscar បានសរសេរនៅលើ Instagram កាលពីយប់ថ្ងៃចន្ទ។

លោកSmith បាននិយាយកាលពីថ្ងៃច័ន្ទថា "រឿងកំប្លែងគឺជាផ្នែកមួយនៃការងារ" ប៉ុន្តែរឿងកំប្លែងអំពីស្ថានភាពសុខភាពរបស់ Jada គឺច្រើនពេកសម្រាប់ខ្ញុំ ដែលខ្ញុំផ្ទាល់ជាប្តីរបស់នាងមិនអាចទ្រាំទ្របាន ហើយខ្ញុំពិតជាមនអារម្មណ៍ ប្រតិកម្មខ្លាំង។

សូមបញ្ជាក់ថា ការបំពានអាចបណ្តាលឱ្យមានការព្យួរការបណ្តេញចេញ ឬការដកហូតពានរង្វាន់អូស្ការ ឬការបាត់បង់សិទ្ធិទទួលបានពានរង្វាន់នាពេលអនាគត ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ