រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​នា​ថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២០ នេះ​ថា៖​ គិតត្រឹមម៉ោងនេះ នៅក្នុងទូទាំងខេត្តព្រះសីហនុទាំងមូល មិនមានការបិទក្រុងនោះទេ ប្រជាពលរដ្ឋ និងសាធារណៈជនអាចចេញចូលជាធម្មតាមិនមានការហាមប្រាណអ្វីនោះទេ។ រដ្ឋបាលខេត្តសូមបដិសេដរាល់សារព័ត៌មាន ឬការផ្សព្វផ្សាយបំពុលផ្សេងៗដែលមានចេតនាធ្វើអោយចលាចលសង្គម។ អាស្រ័យដូចគោរពជម្រាមជូនខាងលើ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី និងសាធារណៈជនទាំងអស់សូមមេត្តាជ្រាបជាជាព័ត៌មាន។

 

សូម​បញ្ជាក់​ផង​ដែរ​ថា​៖​ ថ្ងៃ​នេះ​មាន​ការ​ចែកចាយ​នៃ​សារ​តាម​ប្រព័ន្ធ​ WeChat យ៉ាង​ច្រើន​កុះករ​ថា​ នឹង​មានការ​បិទ​ក្រុងព្រះសីហនុ​នា​យប់​ថ្ងៃ​អាទិត្យ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០២០​ មិន​ឲ្យ​ចរាចរណ៍​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ