យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញថាកម្លាំងនគរបាល បានដាក់គោលដៅចំនួន០៩ទីតាំង នៅគ្រប់ច្រកចេញចូលរាជធានីភ្នំពេញ ដើម្បីផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ លើកលែងករណីចាំបាច់។

គោលដៅទាំង០៩ទីតាំងនោះរួមមាន៖

 គោលដៅទី១៖ ម្ដុំព្រះនរាយ ព្រំប្រទល់ខណ្ឌមានជ័យ និងក្រុងតាខ្មៅ

 គោលដៅទី២៖ ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ

 គោលដៅទី៣៖ ផ្លូវជាតិលេខ៣ ស្ពាន៧មករា (ម្ដុំវត្តស្លែង)

 គោលដៅទី៤៖ បែកចាន (កន្លែងបង់លុយចាស់) តាមផ្លូវជាតិលេខ៤

 គោលដៅទី៥៖ ផ្លូវជាតិលេខ៥ ម្ដុំវត្តគ្រូស ខណ្ឌព្រែកព្នៅ

 គោលដៅទី៦៖ ផ្លូវជាតិលេខ៦A ផ្លូវបំបែកស្ពានលីយ៉ុងផាត់ ខណ្ឌជ្រោយចង្វារ

 គោលដៅទី៧៖ ផ្លូវជាតិលេខ២ រង្វង់មូលគួរស្រូវ ខណ្ឌដង្កោ

 គោលដៅទី៨៖ ផ្លូវជាតិលេខ១ ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល

 គោលដៅទី៩៖ ក្រោមស្ពានព្រែកសំរោង ក្រុងតាខ្មៅ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ