អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអង្គារ៍នេះបានអះអាងថា ប្រទេសចិនគ្មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ជាលើកដំបូងបំផុត បើគិតចាប់តាំងពីខែមករា ឆ្នាំ២០២០មក ប៉ុន្តែមានករណីវិជ្ជមានថ្មីចំនួន ៣២ករណីបន្ថែមទៀត។ នេះបើដកស្រង់ការផ្សាយចេញពីបណ្ដាញសារព័ត៌មានCNA នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។

គួរជម្រាបថា ការរាលដាលពីសំណាក់វីរុសកូវីដ១៩ នៅក្នុងប្រទេសចិនមានការថយចុះតាំងពីអំឡុងខែមីនាមក តែត្រូវរងការរាលដាលជាថ្មីពីក្រៅប្រទេសជាលើកទី២។ ជាក់ស្ដែងគិតមកទល់ពេលនេះប្រទេសចិនមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ចំនួន ៣,៣៣១នាក់ហើយ និងអ្នកឆ្លងកើនដល់ជាង ៨,១០០០នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ