ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ នាវាទេសចរណ៍បរទេសចំនួនពីរគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២៧វិច្ឆិកា២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ជិតពីរពាន់នាក់ចូលទស្សនា នៅខេត្តព្រះសីហនុ។

នាវាទាំងនេះ នាវាទី១ NOWEGIAN សញ្ជាតិ BAHAMAS ចូលចតវេលាម៉ោង៨ ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ចំនួន ១ ៨៧៧ នាក់ ស្រីចំនួន ១ ០៣៩ នាក់ (មាន៥២ សញ្ជាតិ) រួមនិងនាវឹក ចំនួន៨៦៤ នាក់ ស្រី ១៩១ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេល ០១ថ្ងៃ ។ នាវានេះនឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល ។

នាវាទី២ Westerdam សញ្ជាតិ Holland ចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ វេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ចំនួន១ ៨៩៦ នាក់ ស្រីចំនួន ១ ០២២ នាក់ (មាន៤២ សញ្ជាតិ) រួមនិងនាវឹកចំនួន ៨០០ នាក់ ស្រី ១៦០ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃដូចគ្នា ។ នាវានេះនិងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញនៅវេលាម៉ោង ១៩ យប់ថ្ងៃខែឆ្នាំដដែល ។

អជ្ញាធរនិងមន្ត្រីផ្នែកទេសចរណ៍ឲ្យដឹងថា គោលដៅដែលភ្ញៀវទៅទស្សនាកម្សាន្ត រួមមាន ការធ្វើដំណើរទស្សនាចរចល័តក្នុងក្រុងព្រះសីហនុ និងតាមគោលដៅដែលអជ្ញាធររៀបចំរួមមាន៖ វេទិកា៧មករា (វិមានឯករាជ្យក្រុងព្រះសីហនុ), ឆ្នេរអូឈើទាល, ភោជនីយដ្ឋាន Seaside, Bay of life , វត្តលើ, វត្តសមាធិ, វត្តក្រោម, ទំនប់រលក, រូបសំណាកព្រះថោងនាងនាគ, រូបសំណាកព្រះសិវៈ និងព្រះនាងឧមាវតី, រូបសំណាកតោពីរ, សាលាបឋមហ៊ុនសែនរាម, សាលាបឋមហ៊ុនសែនបិតត្រាំង ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ