សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជា បើបិទច្រកព្រំដែនហើយ គឺបិទរហូតដល់ថៃបើកដំណើរធម្មតា ទើបកម្ពុជាបើកឡើងវិញ
សៀមរាប ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ចំពោះបញ្ហាព្រំដែនជាមួយថៃ គឺនៅពេលបិទគឺបិទទាំងស្រុង រហូតដល់ថៃបើកដំណើរការធម្មតាវិញ ទើបកម្ពុជាបើកឡើងវិញ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុង «បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា» នាព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាបថា ចំពោះបញ្ហាព្រំដែនជាមួយថៃគឺកម្ពុជាបានកំពុងពិចារណាចំពោះច្រកអានសេះព្រំដែនកម្ពុជា-ថៃ ។
សម្តេចបវរធិបតី បានអះអាងថាច្រកព្រំដែនកម្ពុជាគឺមានភាពងាយស្រួលណាស់ បើភាគីថៃបើដោយឯកតោភាគី ដោយខ្លួនឯង គឺមានការកម្ពុជាបើកតាមក្រោយ យ៉ាងហោចណាស់៥ម៉ោងប៉ុណ្ណោះ។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖«រឿងបើកព្រំដែនឡើងវិញគ្មានការចរចាទ្វេរភាគីនោះទេ បើអ្នកចង់បើកដោយខ្លួនឯងទៅ ហើយកម្ពុជាបើបិទច្រកព្រំដែនហើយគឺបិទផ្អាកទាំងស្រុង»។
សូមជម្រាបថាកាលពីថ្ងៃទី២២មិថុនា សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ជាឲ្យបិទច្រកព្រំដែនចំនួន២ ជាមួយថៃស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។ យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០២៥បានឲ្យដឹងថា៖
កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ៕