ភ្នំពេញ ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២១-១៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ២ ១៤៤ ២២៤ នាក់ បានចេញដើរកម្សាន្ទនៅទូទាំងប្រទេសកម្ពុជា កើនឡើង ២០,១% បើធៀបគ្រាភ្ជុំបិណ្ឌឆ្នាំ២០២៤។ 

នេះបើយោងតាមស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ នៅតាមបណ្តារាជធានី ខេត្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ចេញផ្សាយដោយ ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ២លាននាក់ ក្នុងនោះ ទេសចរណ៍ជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ដប្រមាណ ២ ១១៩ ៧៨១ នាក់ កើនឡើង ២១,២% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ២៤ ៤៤៣ នាក់។

សូមបញ្ជាក់ថា ខេត្តចំនួន៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេមានដូចជា៖ ខេត្តសៀមរាប ២៣៨ ២០១ នាក់, ខេត្តបាត់ដំបង ២១៨ ៧០៦ នាក់, ខេត្តព្រះសីហនុ ២១៦ ៩៥៦ នាក់, ខេត្តកំពង់ចាម ២១០ ៥៧៣ នាក់, និងខេត្តកំពង់ឆ្នាំង ១៣៧ ៨៣៣ នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ