សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះមាន ឬមិនមានកិច្ចសហការ CLV DTA ការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ផ្តោតលើផ្លូវក្រវ៉ាត់ព្រំដែន និងការអភិវឌ្ឍភូមិភាគឦសាន នៅតែអនុវត្តដដែល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ជាថ្មីម្តងទៀតថា ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍន៍ តំបន់ភូមិភាគឦសាន ក៏ដូចជាការធានារ ការការពារទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ។
យោងតាមសារសំឡេង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានលលើកឡើងថា ជុំវិញចម្ងល់របស់ប្រជាពលរដ្ឋ ដែលចោតសួរ លើការបញ្ចប់ ការចូលរួមក្នុងគម្រោងកិច្ចសហប្រតិបត្តិការរអភិវឌ្ឍ CLV DTA ខណៈការធ្វើទស្សនកិច្ច និងកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ផ្តោតលើផ្លូវក្រវ៉ាត់ព្រំដែន និងការអភិវឌ្ឍខេត្តភូមិភាគឦសាន នៅតែបន្តឬយ៉ាងណានោះ សម្តេចធិបតី បានបញ្ជាក់ថា នៅតែរក្សាដដែរ ?
សម្តេចធិបតី បញ្ជាក់ថា "ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍន៍ តំបន់ភូមិភាគឦសាន នៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានារ ការការពារទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលបើ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិភាគឦសានតែម្តង" ។
ក្នុងនោះ សម្តេចធិបតី អះអាងថា "ការបន្តអនុវត្ត ជំរុញគោលនយោបាយការអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅរក្សាដដែរ គ្មានការប្រែប្រួល ដែលរួមនឹងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេស ផ្លូវក្រវ៉ាត់ព្រំដែន និងការដាក់ចេញកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន ឆ្នាំ២០២៥ នៅតែរក្សាដដែរ" ។
ជាមួយគ្នានេះ បើតាមសម្តេចធិបតី ការចូលរួមមូលនិធិពីសំណាក់ប្រជាពលរដ្ឋកន្លងមកនេះ គិតមកទល់នឹងពេលនេះ មានចំនួន ប្រមាណ ៧០ម៉ឺននាក់ ខណៈថវិកា បានប្រមាណជា ២១លានដុល្លារអាមេរិក ។ ជុំវិញ ការចូលរួមមូលនិធិនេះ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ខាងមុននេះ ។ ដោយឡែក ការធ្វើដំណើរកម្សាន្តរៀងរាល់ចុងសប្តាហ៍ នៅតែបន្តរហូតដល់ចុងឆ្នាំ២០២៤តែម្តង ។
សូមបញ្ជាក់ថា កាលពិថ្ងៃទី២០ កញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ព្រមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថា កម្ពុជា សម្រេចបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ចាប់ពីថ្ងៃ២០កញ្ញា តទៅ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ