ប្រមុខក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីពិនិត្យលើការអនុវត្តតួនាទីភារកិច្ច ក្នុងការទប់ស្កាត់ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
3 សប្ដាហ៏ មុន
នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយស្នងការ នៃបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីពិនិត្យលើការអនុវត្តតួនាទី ភារកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ដិភាពសង្គម ព្រមទាំងការដាក់ចេញនូវផែនការគន្លឹះសំខាន់ៗមួយចំនួនបន្ថែមទៀត លើផែនការដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕