រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការពិនិត្យសន្និធិ (ស្តុកបម្រុង) ស្បៀងសម្រាប់ឆ្លើយតប ទៅនឹងហានិភ័យនៃការរាលដាលជំងឺកូវីដ១៩:

១ -អគ្គនាយកដ្ឋានកសិកម្ម ត្រូវធ្វើការប៉ាន់ស្មាន បរិមាណស្រូវ អង្ករ ដែលមានក្នុងស្តុក រោងម៉ាស៊ីន ក្នុងសហគមន៍ គ្រួរសារកសិករ ដើម្បីព្យាករណ៍ឱ្យបានច្បាស់លាស់ស្បៀងក្នុងឆ្នាំ២០២០ ព្រមទាំងវាយតម្លៃ សក្តានុពលនៃការដាំដុះបន្ថែ និងបរិមាណផលបន្ថែម ដែលអាចរក្សាបានស្ថិរភាព។

២-អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវប៉ាន់ស្មាន តម្រូវការសត្វ សាច់ ការផ្គត់ផ្គង់សម្រាប់ឆ្នាំ២០២០ ដើម្បីមានមូលដ្ឋានជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ ។ជាពេសេសបំផុសចលនាចិញ្ចឹមសត្វ ដោះស្រាយអោយបានទាន់ពេលវេលា ដើម្បីនិរន្តផាពសន្តិសុខស្បៀង។ទន្ទឹមនឹងនេះ មន្ទីរកសិកម្មរខេត្តទាំងអស់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺមាត់ ក្នុងការទប់ស្កាត់ការនាំចូលសត្វ សាច់ដោយដោយខុសច្បាប់។

៣-រដ្ឋបាលជលផល ត្រូវប៉ានស្មានតម្រូវការ ការផ្គត់ផ្គង់ផលនេសាទ ដើម្បីធានានូវការផ្គត់ផ្គង់ក្នុងស្រុក រក្សាបានស្ថិរភាពតម្លៃទីផ្សារ និងបរិមាណគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ