នាយកដ្ឋានព័ត៌មានវិទ្យា៖ ដូចដែលបងប្អូនធ្លាប់បានដឹងរួចមកហើយថា កម្មវិធី Google ជាកម្មវិធីស្វែងរក ដ៏ពេញនិយមជាងគេមួយក្នុងពិភពលោក  សម្រាប់ប្រេីប្រាស់ ក្នុងការស្វែងរកឯកសារ កម្មវិធី រូបភាព វីដេអូ ឬព័ត៌មានផ្សេងៗ យ៉ាងសំបូរ បែបនៅលើបណ្តាញអ៊ីនធឺណេត។  ប៉ុន្តែបងប្អូនមួយចំនួនពុំធ្លាប់បានដឹងទេថា កម្មវិធីស្វែងរកមួយនេះ មានបង្កប់នូវភាសាបញ្ជា (Commands) ពិសេស ដែលអាចជួយស្វែងរកឯកសារ កម្មវិធី រូបភាព វីដេអូ ឬព័ត៌មាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ លេីសពីការរំពឹងទុកទៅទៀត។ 

ភាសាបញ្ជា (Commands) របស់កម្មវិធីស្វែងរក Google ទាំងនោះមានដូចជា៖ allinanchor: allintext: allintitle: allinurl: cache: define: filetype: id: inanchor: info: intext: intitle: inurl: link: related: site: ជាដើម។ ទោះជាយ៉ាងណា ថ្ងៃនេះក្រុមការងារនឹងបង្ហាញពីបច្ចេកទេសក្នុងការប្រើប្រាស់ភាសាបញ្ជា (Commands) "filetype:" និង "site:"។ 

ខាងក្រោមនេះ គឺជាវិធីសាស្ត្រជំនួយក្នុងការស្វែងរក ឯកសារ កម្មវិធី រូបភាព វីដេអូ ឬព័ត៌មានផ្សេងៗ  ដោយប្រេីប្រាស់ភាសាបញ្ជា (Commands)៖  

  - បើកដំណើរការកម្មវិធីស្វែងរក Google.com

  - កំណត់ប្រភេទឯកសារដែលអ្នកចង់ស្វែងរក (ឧទាហរណ៍៖ ឯកសារ PDF XLS DOCX)

  - ក្នុងប្រអប់ស្វែងរករបស់កម្មវិធី Google វាយបញ្ចូលឈ្មោះ និងប្រភេទឯកសារ (ឧទាហរណ៍៖ Networking for Beginner & filetype:pdf) បន្ទាប់មកចុច Enter

  - ប្រសិនចង់ស្វែងរកប្រភេទឯកសារ ក្នុងគេហទំព័រជាក់លាក់ ក្នុងប្រអប់ស្វែងរករបស់កម្មវិធី Google សូមវាយបញ្ចូលឈ្មោះ ប្រភេទឯកសារ និងអាសយដ្ឋានគេហទំព័រ (ឧទាហរណ៍៖ Law & filetype:pdf & site:interior.gov.kh) បន្ទាប់មកចុច Enter

 បញ្ជាក់៖ សូមប្រើប្រាស់ភាសាបញ្ជា (Commands) ដូចបានរៀបរាប់ខាងលើប្រកបដោយទំនួលខុសត្រូវ គោរពតាមច្បាប់ បទដ្ឋានឯកជនភាព និងកម្មសិទ្ធិបញ្ញា។

#GoogleOperators #Filetype #Site #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ