ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា កម្ពុជានៅតែបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើន ខណៈក្រសួងធនធានទឹក សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសអ្នកនៅតាមបណ្តាតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ នេះ ។
ក្រសួងធនធានទឹក បង្ហាញបន្ថែមថា តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ នៅថ្ងៃទី២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។ ក្រសួងធនធាទឹក សូមអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ពិសេសនៅតាមបណ្តាតំបន់វាលទំនាបកណ្តាល។
អាស្រ័យដូចនេះ ក្រសួងធនធាទឹក បានក្រើនរំលឹកពិសេស ប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ៕SS