ក្រសួងធនធានទឹក ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការបំពាន ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ បឹងបួ
4 ឆ្នាំ មុន
ក្រសួងធនធានទឹកនៅថ្ងៃទី០៨ ឧសភា ឆ្នាំ២០២០ បានស្នើដល់អាភិបាលរាជធានីខេត្តទាំងអស់ ជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំង ស្ទឹង បឹងបួរ ព្រែក ប្រឡាយ អាងទឹក ដែលជាសម្បិត្តសាធារណៈរបស់រដ្ឋ។
ការស្នើនេះបន្ទាប់ពីក្រសួងមើលឃើញថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានសកម្មភាពអវិជ្ជមានទាំងនេះ ដែលអាចកើតឡើងដល់ លទ្ធភាព នៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារចំណី មាត់ច្រាំង ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬ តំបន់ផ្ទៃ រងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភ ចាក់ដីលុប និងសាងសង់ បិទផ្លូវទឹកនានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕SP