នៅព្រឹកថ្ងៃទី២៤ សីហា លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបិទអាជីវកម្មយានដ្ឋានកែច្នៃ និងជួសជុលរថយន្ដខុសច្បាប់ ជាង៤០ទីតាំង ក្នុងចំណោមប្រមាណ១១០ទីតាំង ក្នុងខណ្ឌសែនសុខ។

លោកស្រី បុប្ផា ផានី បានឲ្យដឹងថា មន្ត្រីជំនាញ រកឃើញយានដ្ឋានជួសជុលរថយន្ដខុសច្បាប់ខាងលើ គឺធ្វើឡើងតាមអនុសាស ន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវចុះពិនិត្យភាពស្របច្បាប់ និងបិទចោលនូវយានដ្ឋានទាំងឡាយណា ដែលគ្មានច្បាប់អនុញ្ញាត។

លោកស្រី បុប្ផា ផានី បានបញ្ជាក់ទៀតថា មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតឲ្យអស់ទាំងស្រុង។ បច្ចុប្បន្ន យានដ្ឋានជួសជុលរថយន្តក្នុងរាជធានីភ្នំពេញ សរុបមានចំនួន៩៧១ទីតាំង ក្នុងនោះគ្មានច្បាប់អនុញ្ញាត ចំនួន៣៩០ទីតាំង ដែលមន្ទីរជំនាញ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះបិទអាជីវកម្មជាបន្ដបន្ទាប់ទៀត៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ