បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sith Pholkun បានបង្ហោះថា នេះជារថយន្តដែលជាស្នាដៃ កូនខ្មែរ បន្ទាយមានជ័យ យករថយន្តចាស់ស៊េរី 1993មកកែច្នៃ ជារថយន្តទំនើបស៊េរី2020(ជាង ឈួន សុផាន់)នៅចំការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះមហាជនមានការលាន់មាត់សរសើរទៅលើដៃជាងដ៏ពូកែរូបនេះមិនដឹងមានបច្ចេកទេសបែបណាខ្លះទើបអាចកែឡានអាយុ២៧ឆ្នាំហើយនោះមកជាឡានដ៏ទំនើបក្នុងសម័យបច្ចុប្បន្ននេះ។
យ៉ាងណាមិញមហាជនក៏មានចម្ងល់ផងដែរថាតើការកែច្នៃឡើងស៊េរីឡាននេះស្របត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសអាចធានាសុវត្ថិភាពបានដែរឬទេ?ហើយតើនៅកម្ពុជាមានច្បាប់អនុញ្ញាតក្នុងការកែច្នៃឡាននេះបែបណាដែរ?