យកលុយក្រុមហ៊ុនទៅលេងល្បែងអស់ជាង ៨ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលចាប់ខ្លួនជនសង្ស័យជាគណនេយ្យកររបស់ក្រុមហ៊ុននលក់ដីឡូត៍ម្នាក់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះ យកលុយរបស់ក្រុមហ៊ុនដែលអតិថិជនបង់ថ្លៃទិញដីចំនួនជាង ៨ម៉ឺនដុល្លារ យកទៅលេងល្បែងអស់គ្មានសល់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោ១៤និង១០នាទី.ចំណុចស្នាក់ការដីឡូត៍ភូមិចម្ការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា៖ ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ឈ្មោះ គ្រី ស៊ីណាត ភេទប្រុស.អាយុ២៨ឆ្នាំ.ជនជាតិខ្មែរ.មុខរបរប្រធានផ្នែកគណនេយ្យ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ.ស្រេង ណូរ៉ា ភេទប្រុស.អាយុ៤១ឆ្នាំជនជាតិខ្មែរ.មុខរបរអ្នកគ្រប់គ្រងក្រុមហ៊ុនNAY នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកវត្ថុតាងដកហូតបានមាន:ទូរស័ព្ទដៃម៉ាក OPPO ១គ្រឿង.,ម៉ូតូម៉ាកគុបជ្រុង.ពណ៍ទឹកប្រាក់១គ្រឿងនិងសម្ភារ:បាត់បង់មាន: បាត់បង់លុយចំនួន៨៥,០០០ដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យជាប្រធានផ្នែកគណនេយ្យស្នាក់ការលក់ដីឡូត៍.បានយកលុយដែលអតិថិជនបង់ថ្លៃទិញផ្ទះរបស់ក្រុមហ៊ុនជាបន្តបន្ទាប់.ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ខែកក្តដាឆ្នាំ២០២០.បន្ទាប់ពីបានប្រាក់ហើយ ជនសង្ស័យក៍គេចខ្លួនបាត់ដោយទំនាក់ទំនងទៀតមិនបានទេ ។
លុះមកដល់ថ្ងៃទី១៩កក្តដា២០២០. ទើបជនរងគ្រោះរកជនសង្ស័យឃើញ ក៏នាំមកប៉ុស្តិ៍នគរបាលដើម្បីចាត់ការតាមច្បាប់។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា.ខ្លួនបានបន្លំយកលុយរបស់ក្រុមហ៊ុនចំនួន៣២,៣១០ដុល្លារសហរដ្ឋអាមេរិក រួចទៅលេងល្បែងតាមអនឡាញចាញ់អស់។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាម នីតិវិធី៕SS