ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្តពោធិ៍សាត់បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គីសនី នៅផ្នែកខ្លះនៃស្រុកកណ្តៀង ស្រុកបាកាន ស្រុកក្រគរ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយក្រុមហ៊ុននឹងផ្ទាច់ចរន្តចាប់ពីថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០តទៅ។
ក្រុមហ៊ុននឹងធ្វើសេចក្តីជូនដំណឹងស្តីពីការតភ្ជាប់ឡើងវិញនៅពេលដែលក្រុមការងារបច្ចេកទេសបានត្រួតពិនិត្យស្ថានភាពទឹកជំនន់ជាក់ស្តែងការផ្អាកនេះដោយសារទឹកជំនន់ឡើងខ្លាំង និងដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ផ្សេងៗដោយប្រការណាសមួយ ។
សូមបញ្ជាក់ទីតាំងដែលត្រូវផ្អាកបណ្តោះអាសន្នមានដូចខាងក្រោម៖
-ចាប់ពីស្តុបបំបែកលាច រហូតដល់ភូមិស្ទឹងតូច
-ចាប់ពីស្ពានថ្ម រហូតភូមិសូរិយាលើ
-ចាប់ពីតេលា ភូមិពោធិ៍តាគួយ ភូមិលលកសរ ភូមិកោះ និងភូមិផ្សារលើ
-ចាប់ពីមុខសាលារៀនទារចំរ៉ាត់ រហូតដល់ផ្នែកខ្លះនៃភូមិជុំរុំសៀម ភូមិម៉ុង និងបន្ទាយជ័យ
-ចាប់ពីមុខសាលារៀនតាស្តី ពោធិវង្ស អន្លង់ហាយ ត្នោតទ្រេត និងវិទ្យុបាយ័ន្ត
-នៅផ្នែកខ្លះនៃភូមិស្ថាន័យ៍ភូមិរ៉ា ភូមិក្រាំងពន្លាក់ ភូមិត្រាង និងភូមិអូរស្តៅ៕