អគ្គិសនីកម្ពុជា ពីថ្ងៃទី២៨-៣១ ខែឧសភានឹងផ្អាកការផ្គត់ផ្គង់ភ្លើងនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន
តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង នៅថ្ងៃទី២៧ ខែឧសភា អគ្គិសនីកម្ពុជា(EDC)នឹងផ្អាកការផ្គត់ផ្គង់តំបន់មួយចំនួន ដោយសារអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង១៧:០០ គ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកភ្នៅ ខេត្តកណ្តាល និងខេត្តព្រៃវែង (កន្លែងខ្លះអាចដាច់ពី៣ ទៅ៤ម៉ោង)។
ដោយឡែកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង១២:០០ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ។ ចំណែកឯតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកភ្នៅខេត្តកណ្តាល និងខេត្តព្រៃវែង អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ក្នុងចន្លោះម៉ោង៩:០០ ដល់ម៉ោង១៧:០០។
ចំណែកឯថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង១២:០០ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោរ។ ចំណែកឯតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកភ្នៅ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ក្នុងចន្លោះម៉ោង ៩:០០ ដល់ម៉ោង១៧:០០។
រីឯថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង១៧:០០ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៕SP