ការទទួលទានអាហារពេលព្រឹកគឺជារឿងដ៏សំខាន់បំផុតមួយរបស់មនុស្សយើងគ្រប់គ្នា ព្រោះវាគឺជាអាហារដំបូងបំផុតប្រចាំថ្ងៃបន្ទាប់ពីទុកពោះទំនេរចោលអស់រយៈពេលមួយយប់។ ដូចនេះអត្ថបទនេះនឹងរៀបរាប់ប្រាប់លោកអ្នកអំពីអាហារពេលព្រឹកទាំង ៥ មុខដែលលោកអ្នកគួរទទួលទាន៖

១. គ្រាប់ស្រូវសាឡី (Oatmeal)

គ្រាប់ស្រូវសាឡីផ្ទុកនូវសារធាតុចិញ្ចឹមល្អៗសម្រាប់សារពាង្គកាយរបស់លោកអ្នកជាច្រើនដូចជា បេតាគ្លុយកង់ (Beta Glucan) ដែលជាជាតិសរសៃ (Fiber) ជួយធ្វើឲ្យលោកអ្នកឆ្អែតបានយូរ និងមិនធ្វើឲ្យឡើងគីឡូនោះទេ ព្រមទាំងជួយកាត់បន្ថយជាតិកូឡេសស្តេរ៉ុល (Cholesterol) នៅក្នុងសរសៃឈាម។

២. ស៊ុត

ស៊ុត គឺជាអាហារពេលព្រឹកដ៏សំខាន់មួយព្រោះនៅក្នុងស៊ុតមានផ្ទុកនូវសារធាតុចិញ្ចឹម និងប្រូតេអ៊ីនខ្ពស់និងជំនួយដល់ការលូតលាស់ដល់រាងកាយ ព្រមទាំងផ្ទុកនូវជាតិកូឡេសស្តេរ៉ុល (Cholesterol) ទាបដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់លោកអ្នក។

៣. កាហ្វេគ្មានជាតិស្ករ និងគ្រីម

កាហ្វេ គឺជាភេសជ្ជៈដែលមនុស្សស្ទើរគ្រប់រូបទទួលទាន ជាពិសេសនៅពេលព្រឹក។ ការទទួលទានកាហ្វេក្នុងបរិមាណតិចជារៀងរាល់ថ្ងៃជួយឲ្យលោកអ្នកចៀសវាងនូវជំងឺទឹកនោមផ្អែមបានផងដែរ។ ប៉ុន្តែការថែមស្ករឬគ្រីមនៅក្នុងកាហ្វេច្រើនពេកអាចបណ្ដាលឲ្យជាតិស្ករនៅក្នុងខ្លួនរបស់លោកអ្នកកើនឡើង ដែលជាហេតុនៃជំងឺទឹកនោមផ្អែម។

៤. តែបៃតង

តែបៃតងផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងពោះ អាចជួយដល់លោកអ្នកក្នុងការសម្រកទម្ងន់បានផងដែរ។

៥. ផ្លែប៊ឺរី (Berries)

ផ្លែប៊ឺរី (Berries) មានដូចជា ប៊្លូប៊ឺរី (Blueberry), ស្ត្រូប៊ឺរី (Strawberry), រ៉េសប៊ឺរី (Raspberry), ប្លេកប៊ឺរី (Blackberry) ផ្ទុកនូវសារធាតុកាឡូរី (Calorie) ទាប និងមានជាតិសរសៃ (Fiber) ខ្ពស់ជួយប្រឆាំងនឹងជំងឺគាំងបេះដូងបានយ៉ាងល្អ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ