មានប្តីប្រពន្ធមួយចំនួននៅពេលដែលមានរឿងឈ្លោះប្រកែកគ្នាម្តងៗតែងតែប្រើអំពើហឹង្សាមកដោះស្រាយជានិច្ច។ ដូចនេះនៅពេលដែលកូនរស់នៅក្នុងគ្រួសារបែបនេះ តើគេអាចនឹងមានចរិតបែបណាទៅ?

បើយោងតាមការស្រាវជ្រាវ ទៅលើកុមារ បានបង្ហាញថា ជាង៩០%នៃកូនដែលទទួលផលប៉ះពាល់ពីអាកប្បកិរិយារបស់ឳពុកម្តាយពួកគេ និងបណ្តាលឱ្យពួកគេទៅជាក្មេងដែលមានបញ្ហាសុខភាព ធុញថប់ បាក់ទឹកចិត្តជាដើម។

បើនិយាយចំពោះមនុស្សពេញវ័យ ការឈ្លោះគ្នាគឺជារឿងធម្មតានោះទេ តែប្រសិនជានិយាយចំពោះកូនក្មេងវិញ ការឈ្លោះគ្នានេះប្រៀបដូចជាមេឃកំពុងធ្លាក់ចុះមកអញ្ចឹង ហើយអារម្មណ៍សុវត្ថិភាពរបស់គេនឹងរត់បាត់អស់ ធ្វើឲ្យចិត្តគេបង្កើននូវភាពភ័យខ្លាចច្រើនទៅវិញ។ ម្យ៉ាងទៀតនៅពេលដែលអ្នកទាំងពីរឈ្លោះគ្នា ហើយប្រើអំពើហឹង្សានៅចំពោះមុខកូន គេនឹងអាចមានចរិតចូលចិត្តប្រើអំពើហឹង្សាមកដោះស្រាយបញ្ហាដូចគ្នា ជាងនេះទៅទៀតគេនឹងមានចរិតឆេវឆាវ ហើយចូលចិត្តស្រែកដាក់អ្នកដទៃដូចពេលដែលអ្នកទាំងពីរកំពុងឈ្លោះគ្នាអញ្ចឹង។

ដូច្នេះប្រសើបើមានបញហាជាមួយគ្នា ឳពុកម្តាយគួរតែចូលទៅក្នុងបន្ទប់បិទទ្វារ និងដោះស្រាយបញ្ហាមិនអោយកូនៗលឺ ឬនៅចំពោះមុខពួកគេ ។ព្រោះក្មេងក៏មានការគិត ការបារម្ភ ភ័យខ្លាចនូវអ្វីដែលគេបានឃើ ញនោះ ដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ