ក្រសួងសុខាភិបាលនឹងដាក់ម៉ាស៊ីនពិនិត្យសំណាកមេរោគកូវីដ១៩នៅមន្ទីរពេទ្យខេត្តបាត់ដំបង ដើម្បីប្រចាំការនៅភូមិភាគពាយព្យ
4 ឆ្នាំ មុន
ក្រសួងសុខាភិបាល នឹងដាក់ឧបករណ៍ម៉ាស៊ីនពិនិត្យសំណាកមេរោគកូវីដ-១៩ ប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពិនិត្យសំណាកប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភាគពាយព្យ មានដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តពោធិ៍សាត់។
ជាក់ស្ដែងនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងអគារនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីត្រៀមដាក់ឧបករណ៍ម៉ាស៊ីនពិនិត្យសំណាកមេរោគកូវីដខាងលើនោះ។
ការរៀបចំឱ្យមានម៉ាស៊ីនពិនិត្យនេះ គឺដើម្បីកាត់បន្ថយការយឺតយ៉ាវក្នុងការយកសំណាកមកពិនិត្យនៅរាជធានីភ្នំពេញ និងរង់ចាំយកលទ្ធផលត្រឡប់ទៅមកមន្ទីរពេទ្យមូលដ្ឋានច្រើនដង៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ