សហមេធាវីការពារក្ដីឲ្យលោកកឹម សុខា ប្រាប់អ្នកបង្កើតបក្សថ្មីកុំយកឈ្មោះកូនក្តីខ្លួនទៅពាក់ព័ន្ធ
4 ឆ្នាំ មុន
សហមេធាវីការពារក្ដីឲ្យលោកកឹម សុខា បានប្រាប់ទៅកាន់បុគ្គលឬក្រុមដែលបង្កើតគណបក្សនយោបាយថ្មី កុំយកឈ្មោះលោក កឹម សុខា ទៅពាក់ព័ន្ធជាមួយត្រូវទទួលខុសត្រូវដោយខ្លួនឯង។
យោងតាមសេចក្ដីថ្លែងការណ៍របស់សហមេធាវីលោក កឹម សុខា នៅថ្ងៃទី០៧ខែកុម្ភៈនេះបានបញ្ជាក់ថា “បុគ្គលឬក្រុមណាដែលមានបំណងបង្កើត ឬកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនា នយោបាយណាមួយ សូមកុំយកករណី ឬឈ្មោះរបស់ឯកឧត្តមកឹម សុខាទៅភ្ជាប់ពាក់ព័ន្ធជាមួយ ។ បុគ្គលឬក្រុមណាដែលធ្វើកិច្ចការខាងលើសូមមានសេចក្ដីក្លាហានទទួលខុសត្រូវដោយខ្លួនឯង៕ SP