បើតាមផេកហ្វេសបុក ផ្លូវការរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្សព្វផ្សាយថា កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ មានជនខិលខូច បានដើរដកដើមផ្កាក្រដាស ដែលក្រុមការងារ បានដាំរួចកន្លងមក នៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ព ហើយបោះរាយប៉ាយនៅលើផ្លូវ ដែលជាអំពើមិនល្អនៅក្នុងសង្គម។ហេតុការដែលហួសចិត្តតែងកើតមានក្នុងខេត្តព្រះសីហនុ ដូចជាកាលពីពេលកន្លងទៅ មានចោលលួចធុងសំរាមដាក់នៅតាមមាត់ឆ្នេរសមុទ្រ ដែលមកទល់នឹងពេលនេះរដ្ឋបាលខេត្តមិនទាន់ចាប់បានអ្នកលួចនោះនៅឡើយ ។

គួបញ្ជាក់ថា អភិបាលខេត្តព្រះសីហនុបានរៀបចំដាំរុក្ខជាតិនៅតាមដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះ ដែលមានផ្កា និងដើមឈើ ០៩ប្រភេទផ្សេងៗគ្នា ដើម្បីលម្អតាមដងផ្លូវ លើកស្ទួយសោភ័ណភាពក្រុង ជាលំនឹងបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ហើយសម្រាប់ដើមឈើ និងផ្កាដែល ដាំតាមមហាវិថីរាម មហាវិថីឆ្នេររាម មហាវិថីជំទាវម៉ៅ នេះដែរ បើតាមការឱ្យដឹង របស់រដ្ឋបាលខេត្តមាន ចំនួនដើមឈើ និងរុក្ខជាតិលម្អដែលគ្រោងនឹងធ្វើការដាំមានចំនួន ១៣,៣៤០ដើម ហើយចំនួនផ្កាក្រដាសសរុបទាំង ៣មហាវិថី មានចំនួន ៦០,២០០គុម្ព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ