សាសនិកឥស្លាមត្រូវបានសម្រួលឲ្យគោរពប្រតិបត្តិជំនឿសាសនានៅតាមវិហារ និងសូរ៉ាវជាដំណាក់ៗដោយត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាលបានសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួននៅតាមវិហារ និងសូរ៉ាវ ជាដំណាក់ ដោយត្រូវអនុវត្តចាប់ពីថ្ងៃស្រុក ទី១១ ខែកញ្ញា ឆ្នាំ២០២០តទៅ ។ នេះបើយោងតាមលិខិតសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល លេខ១៩២សខល ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
ការសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិជំនឿសាសនារបស់ខ្លួនឡើងវិញនេះ បន្ទាប់ពីទទួលបានចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លើលិខិតលេខ១៩០សខល ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា ការចូលថ្វាយបង្គំតាមវិហារ និងសូរ៉ាវ ដែលសាសនិកឥស្លាមរស់នៅក្នុងភូមិអចិន្ត្រៃយ៍ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ