វិធីសាស្រ្តដើម្បីស្ងប់ចិត្ត ចំនួន៤ដែលអ្នកគួរតែអនុវត្តដើម្បីធ្វើឱ្យផ្លូវចិត្តរឹងមាំ 

១) អប់រំចិត្ត៖ចិត្តជាធម្មជាតិដែលអាចអប់រំបាន។ដើម្បីឲ្យចិត្តស្ងប់គេត្រូវចេះអប់រំចិត្ត ជារៀងរាល់ថ្ងៃ  ពោលគឺកុំបណ្តោយចិត្តឲ្យធ្វើតាមតែចិត្ត។ ឧទាហរណ៍ដូចក្នុងករណីធ្វើដំណើរតាមផ្លូវបើយើង មិនមាន ការប្រញាប់ទេ យើងគួរដាស់តឿនខ្លួនឯងថាយើងត្រូវបើកបតាមធម្មតាមិនមាន អ្វីជាប្រញប់ទេ។  យើងត្រូវមានសតិរលឹកដឹងជានិច្ច នូវទង្វើរបស់ខ្លួនគឺកុំធ្វើតាមតែចិត្តធ្វើ អ្វីក៏ដោយត្រូវស្ថិតក្រោមការពិចារណាជានិច្ច។

២) សុខចិត្ត៖មនុស្សយើងច្រើនតែប្រកាន់ថាគំនិតរបស់ ខ្លួនត្រឹមត្រូវចង់ឱ្យអ្នកដទៃធ្វើ តាមខ្លួនលុះដល់ គេមិនធ្វើតាមក៏កើតក្តីខឹងក្តៅក្រហាយ ។មនុស្សយើងច្រើនតែយល់ថារឿងនេះត្រូវធ្វើបែបនេះទើប ត្រឹម ត្រូវលុះដល់គេមិនធ្វើតាមបែបនោះក៏យល់ថាខុសរួចក៏ប្រកាន់ខឹងភ្លាម។មនុស្សយើងច្រើនគិតថា  ពិភព ជុំវិញគួរតែ មានសភាពបែបនេះ បែបនោះ  ឧទាហរណ៍ផ្លូវនេះគួរតែមានភ្លើងស្តុបផ្លូវនេះ គួរតែពង្រីក ឱ្យធំឬថាថ្ងៃនេះមិនសមនឹងមានភ្លៀងទេ។ល។ 

លុះដល់ពិភពខាងក្រៅមិនសមតាម គំនិតរបស់ខ្លួនក៏ ទៅជាសៅហ្មងចិត្ត។ត្រង់ចំនុចនេះយើងគ្រាន់តែបើ ចិត្តទទួលស្គាល់ ថាជីវិតគឺអញ្ចឹងមនុស្សផ្សេងគ្នា គំនិតផ្សេងគ្នាអ្វីដែលត្រូវកើតវាគង់តែនឹងកើតឡើង ឬយើងគ្រាន់តែចាត់ទុកថាអ្វីៗដែលកើតឡើង គឺ ដូចជាខ្សែភាពយន្តមួយរឿងតែប៉ុណ្ណោះ ។គ្រាន់តែសុខចិត្តទទួលប៉ុណ្ណេះចិត្តរបស់យើងនឹង ស្ងប់សុខ ។ 

៣)ផ្តល់ក្តីស្រឡាញ់ដោយឥតលក្ខខណ្ឌ ៖មនុស្សយើងស្រឡាញ់អ្វីមួយច្រើនតែមានលក្ខខណ្ឌ ។

ស្រឡាញ់មនុស្សម្នាក់គឺចង់ឃើញគេធ្វើអ្វីម្យ៉ាងដែលខ្លួនពេញចិត្ត ។ ឧទាហរណ៍ចង់ឱ្យគេយកចិត្តទុកនឹង ខ្លួនឱ្យបានច្រើនចង់ឱ្យគេយល់ចិត្ត  ចង់ឱ្យគេចំណាយពេលជាមួយខ្លួនឱ្យបានច្រើន។ទាំងអស់នេះ សុទ្ធតែជាលក្ខខណ្ឌ។បើស្រឡាញ់គេហើយគេមិនសូវយកចិត្តទុកដាក់នឹងខ្លួននោះចិត្តទៅជាក្តៅ ក្រហាយនៅមិនសុខ។ដូចនេះឃើញថាមនុស្សយើងចេះ តែចង់ផ្គាប់ចិត្តខ្លួនឯងគ្រប់ពេល សូម្បីតែក្តី ស្រឡាញ់ក៏ត្រូវការផលតបស្នងដែរ។កុំថាឡើយសេចក្តីស្រឡាញ់ចំពោះមនុស្សទោះបីជាចំពោះ សត្វ ក៏ ត្រូវការ លក្ខខណ្ឌដែរ។ឧទាហរណ៍យើងស្រឡាញ់ ឆ្មាយើងចិញ្ចឹមវាផ្តល់អាហារឲ្យវាតែយើងចង់ឱ្យវា ចាប់កណ្តុរឬមួយចង់ឱ្យវាចេះបន្ទោរ បង់ក្រៅផ្ទះ។ល។

តែបើវាមិនបានធ្វើដូចចិត្តយើងគិតទេយើងបែរជាមិនសុខចិត្តទៅវិញ ។ដូច្នេះ វិធីមួយដែលនាំទៅដល់ ចិត្តស្ងប់បានគឺរៀនផ្តល់ក្តីស្រឡាញ់ដោយឥតលក្ខខណ្ឌពោល គឺ ស្រឡាញ់ដោយមិនចង់បានផលតប ស្នងអ្វីទាំងអស់។វីធីសាស្ត្រមួយជួយបណ្តុះសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌគឺការបណ្តុះកូនឈើពីព្រោះ ឈើមិនចេះ និយាយ មិនចេះធ្វើឱ្យមនុស្សខកចិត្តឡើយ ។នៅពេលអនុវត្តជោគជ័យទៅដើមឈើ ហើយគេអាចបន្តអនុវត្តន៍លើសត្វមានជីវិតហើយចុងក្រោយ គឺមនុស្សទូទៅ ។

៤)សម្រាកចិត្ត៖ជារៀងរាល់ថ្ងៃគេគួរ រកពេលវេលាសម្រាកចិត្តយ៉ាងហោចណាស់ ឱ្យបាន១០នាទី មុនពេលគេងនិងពេលក្រោកពីដំណេក គេគួរតាំងចិត្តថាចិត្តរបស់ ខ្ញុំស្ងប់ស្ងាត់ល្អបរិសុទ្ធជាដរាប។ចូរតាំង ចិត្តដូច្នេះ ជារៀងរាល់ថ្ងៃចិត្តនឹងកាន់តែស្ងប់ទៅ ៗជាពុំខាន៕SP

ប្រភព៖ សៀវភៅខុងជឺ

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ