ឆ្កែមួយក្បាលដេញខាំមនុស្ស៣នាក់ ខណៈអ្នកទី៣យកឆ្កែទៅពិនិត្យឃើញឆ្កែផ្ទុកជំងឺឆ្កែឆ្កួត រួចប្រកាសឱ្យអ្នកដែលឆ្កែខាំផ្សេងទៀត មកចាក់ថ្នាំជាបន្ទាន់
4 ឆ្នាំ មុន
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីឆ្កែដេញខាំអ្នកជិះម៉ូតូតាមដងផ្លូវនៅផ្សារសំរោងយ៉ោង ក្នុងពេលដេញខាំមាន ជនរងគ្រោះ៣នាក់។នេះបើតាមការឱ្យដឹងរបស់ម្ចាស់ហ្វេសបុកមួយរូបដែលមានឈ្មោះ Khat Sobanនៅរសៀលថ្ងៃទី២០ ខែវិច្ឆការ ឆ្នាំ២០២០នេះ។
គណនីហ្វេសបុកខាងលើនេះបានបញ្ជាក់ថា បន្ទាប់ពីត្រូវឆ្កែខាំខ្លួនក៏បានយកឆ្កែនោះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ក៏រកឃើញថាមានវិជ្ជមានវីរុសឆ្កែឆ្គួត។ ជនរងគ្រោះរូបនេះក៏បានធ្វើការប្រកាស ស្នើឱ្យសូមអ៊ំប្រុសដែលជាជនរងគ្រោះទី១ មានអាយុប្រហែល៦០ឆ្នាំ និងជនគ្រោះម្នាក់ផ្សេងទៀត មកវិទ្យាស្ថានប៉ាស្ទ័រជាបន្ទាប់ដើម្បីធ្វើការចាក់ថ្នាំការពារ កុំអោយលើសពី១ អាទិត្យគិតចាប់ពីថ្ងៃខាំ៕SP