មនុស្សពេញវ័យ មនុស្សចាស់ជរា វ័យជំទង់ ជាពិសេសកុមារតូចៗ មានបញ្ហា ផ្លូវចិត្ត ក្នុងអំឡុងពេលនៃការរីករាលដាល ជំងឺកូវីត១៩ នៅតែបន្ត
ការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើអោយសាកលលោកជ្រួលច្របល់ និងមានផលប៉ះពាល់ធំធេងណាស់ ជាពិសេសលើផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ចប្រទេស ដែលធ្វើអោយមានផលប៉ះពាល់លើផ្លូវចិត្តបុគ្គល និងក្រុមគ្រួសារ សម្រាប់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរាល់ថ្ងៃ ។
ក្នុងអំឡុងពេលនៃការរាតត្បាតនេះ ប្រជាពលរដ្ឋប្រឈមនឹងការមានអារម្មណ៌ ភ័យព្រួយ បារម្ភ ធុញថប់ និងច្របូកច្របល់ ដែលជាមូលហេតុបណ្តាលអោយមានវិបត្តផ្លូវចិត្ត ដែលជះឥទ្ធិពលអវិជ្ជមាន ទៅលើស្ថានភាពសុខភាព សង្គម សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ ក្នងរយៈពេលមួយ (ខ្លីឬវែង)។ អ្នកដែលងាយរងគ្រោះ និងប្រឈមខ្លាំងចំពោះបញ្ហាផ្លូវចិត្ត ក្នុងអំឡុងវិបត្តកូវីដ១៩ មានដូចជា មនុស្សពេញវ័យ មនុស្សចាស់ជរា វ័យជំទង់ ជាពិសេសកុមារតូចៗ។
អាការៈនៃជំងឺផ្លូវចិត្ត ក្នុងអំឡុងពេលកូវីដ១៩ គឺទាក់ទងទៅនឹងការកង្វល់គ្រប់បែបយ៉ាង អំពីការរីកសុះសាយនៃការឆ្លងជំងឺកូវីដ១៩ ប្រសិទ្ធភាពនៃការថែទាំ ព្យាបាល កង្វល់អំពីការឃ្លាតឆ្ងាយពីមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ ដោយកាត់ផ្តាច់ទំនាក់ទំនងក្នុងសហគមន៌ ការបាត់បង់ប្រភពចំនូល បាត់បង់ការងារជាដើម ការរងសម្ពាធក្នុងគ្រួសារដោយសារតែ ភាពតប់ប្រមល់/ភាពច្របូលច្របល់ក្នុងគ្រួសារ ភាពឯកា ការដាក់អោយនៅដាច់ដោយឡែក ការទទួលព័ត៌មានប្រឌិត ព័ត៌មានមិនពិតអំពិស្ថានភាពជំងឺកូវីដ១៩។
បើទោះបីជាវិបត្តផ្លូវចិត្ត ជាបញ្ហាសុខភាព តែយើងនៅតែដំណោះស្រាយ សម្រាប់កាត់បន្ថយ ឬព្យាបាលជំងឺផ្លូវចិត្តបាន ៖
ប្រជាពលរដ្ឋទូទៅ ៖ចំពោះប្រជាពលរដ្ឋទូទៅ ត្រូវធ្វើការពិចារណាលើព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក ចៀសវាងការចែករំលែកនូវព័ត៌មានមិនពិតកាត់បន្ថយការប្រមាញ់ព័ត៌មាន អំពីស្ថានភាពកូវីដ១៩ ដែលធ្វើអោយអ្នកមានអារម្មណ៌តក់ស្លុត ភ័យខ្លាចចំពោះកុមារ និងវ័យជំទង់៖ទទួលស្គាល់អារម្មណ៌របស់ពួកគេ ក្នុងកាលៈទេសៈដែមានការភ័យខ្លាចនេះជជែក ពិភាក្សាជាមួយពួកគេ អំពីការរាតត្បាតនៃជំងឺកូវីដ១៩រក្សាទម្លាប់ ដែលពួកគាត់ធ្លាប់មាន មុនពេលកូវីដ១៩ អោយដូចនឹងពេលមានការរាតត្បាតជំងឺនេះត្រូវរក្សាទំនាក់ទំនងអោយបានល្អជាមួយពួកគាត់ចំពោះគ្រួសារ ឬបុគ្គល ដែលអនុវត្តចត្តាឡីស័ករៀនទទួលយក ព្រោះវាគ្រាន់តែជារយៈពេលនៃការទម្លាប់នៅម្នាក់ឯងតែប៉ុននោះត្រូវមានសកម្មភាពអនុវត្តជាប្រចាំ ដូចជាការអានសៀវភៅ ស្តាប់តន្រ្តីជាដើម។
ការសម្រួលអារម្មណ៌តាមរយៈសមាធិ ជារៀងរាល់ថ្ងៃ ក្នុង១ថ្ងៃ ២ទៅ៣ដង ដោយដកដង្ហើមវែងៗ ជ្រៅៗ រយៈពេល៦នាទី ទៅ៧នាទីម្តងៗ។សកម្មភាពទាំងនេះ អ្នកសុទ្ធតែអាចអនុវត្តបានដោយខ្លួនឯង តែយ៉ាងណាមិញ អ្នកត្រូវស្វែងរកសេវាពិគ្រោះពិភាក្សា និងព្យាបាលបន្ទាន់ ចំពោះជំងឺផ្លូវចិត្តនេះ៕