នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំដោយលោក ឡាក់ ម៉េងធី នាយការិយាល័ យ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងជាបញ្ជាការដ្ឋានអង្គរក្ស ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងបានឃាត់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ។
ជនទាំង៣នាក់នេះមាន ៖
១-ឈ្មោះ ញ៉ែម ភឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាអង្គរក្ស។
២-ឈ្មោះ ចាន់ ផាន្នាក់ ភេទប្រុស អាយុ២៨ ជាអ្នកបើកបររថយន្ត ។
៣-ឈ្មោះ ផាត់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរថតចម្លងឯកសារ ។
ចំពោះវត្ថុតាងដែលត្រូវបានរឹបអូសមាន ប័ណ្ណសម្គាល់ខ្លួនឈ្មោះ ផៃ វុត្ថា(ក្លែងក្លាយ)ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព(ក្លែងក្លាយ)លិខិតបញ្ជាបេសកកម្ម ឈ្មោះ ផៃ វុត្ថា(ក្លែងក្លាយ) និងទូរស័ព្ទដៃ៣គ្រឿង ។លោក ឡាក់ ម៉េងធី បានឲ្យដឹងថា កាលពីឆ្នាំ២០១៤ ឈ្មោះ ចាន់ ផាន្នាក់ បានចូលបម្រើការងារនៅបញ្ជាការដ្ឋានកងអង្គរក្ស(កងអន្តរាគមន៍២១០) លុះនៅពាក់កណ្តាលឆ្នាំ២០១៥ ក៏ឈប់ធ្វើការវិញ ។
នៅពេលបម្រើការងារនោះឈ្មោះ ចាន់ ផាន្នាក់ បានស្គាល់ឈ្មោះ ញ៉ែមភឿន ដែលជាអ្នកធ្វើការនៅបន្ទាយជាមួយគ្នា ហើយក៏មានទំនាក់ទំនងគ្នារហូតមក ។ក្រោយមក ឈ្មោះ ចាន់ ផាន្នាក់ បានរៀបចំឲ្យគេធ្វើឯកសារក្លែងជាបញ្ជាការដ្ឋានអង្គរក្ស ឲ្យទៅអ្នកផ្សេងៗទៀតដូចជា ១-ឈ្មោះ ឌួក ម៉ាប់ភេទប្រុស (ជាប់ពន្ធនាគារនៅខេត្ដព្រះសីហនុ)២-ឈ្មោះ ហែម សម្បត្ដិ ភេទប្រុស ៣-ឈ្មោះព្រុំ សុផាត ភេទប្រុស ៤-ឈ្មោះ ផៃ វុត្ថា។និងអ្នកមួយចំនួនទៀតមិនចាំឈ្មោះ ដែលនៅពេលធ្វើឯកសារគឺទទួលបានប្រាក់ចាប់ពី១៦០ដុល្លារទៅ២២០ដុល្លារ ។
ចំណែកឈ្មោះ ផាត់សុវណ្ណ ជាអ្នកស្គែនកាត់តឯកសារទទួលបានប្រាក់ចាប់ពី៣ម៉ឺនរៀលទៅដល់៧ម៉ឺនរៀល ។តាមចម្លើយសារភាពរបស់ជនទាំង៣នាក់នេះ គឺខ្លួនពិតជាបានចាត់ចែងឲ្យធ្វើឯកសារក្លែងជាបញ្ជាការដ្ឋានអង្គរក្ស ឲ្យទៅអ្នកដទៃប្រើប្រាស់ប្រាកដមែន ដើម្បីទទួលបានប្រាក់មួយចំនួន ៕SP
sp