គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេនព្រះមេគណរាជធានី-ខេត្តស្តីពី ការបញ្ឈប់ការរំលាយបំណែក ឬបុរាណវត្ថុពេញលេញអំពីលោហធាតុដើម្បីសិតព្រះពុទ្ធបដិមា ឬរូបចម្លាក់ផ្សេងៗនៅតាមវត្តអារាម។នេះបើតាមលិខិតដែលចេញផ្សាយនៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២០ ។

ដោយក្នុងលិខិត គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេនព្រះមេគណរាជធានី-ខេត្តបានឱ្យដឹងថា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំខ្នះខ្នែង ក្នុងការការពារបុរាណវត្ថុ ប្រាសាទសំណង់ប្រវត្តិសាស្ត្រ ស្ថានីយ៍បុរាណនានា ដើម្បីជាប្រយោជណ៍កូនចៅជំនាន់ក្រោយបានស្គាល់និងបានសិក្សារៀនសូត្រ អំពីស្នាដៃរបស់បុព្វបុរសខ្មែរ។

ដើម្បីចូលរួមទប់ស្កាត់ការបំផ្លិចបំផ្លាញបុរាណដ្ឋាន និងការជួញដូរវត្ថុបុរាណផ្សេងៗ គណៈសង្ឃនាយក ស្នើដល់ព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការគ្រប់វត្ត បញ្ឈប់រាល់ការបន្តប្រពៃណីសិតព្រះពុទ្ធបដិមា ឬចំលាក់ផ្សេង”ដោយស្ពាន់ ទង់ដែងថ្មី ឬបំណេកបុរាណវត្ថុផ្សេងៗទៀតនៅតាមវត្តអារាម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ