ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២៖០០នាទីមានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះនៅផ្ទះឈ្មោះ សំ សាម៉ន នៅភូមិស្រអែមខាងត្បូង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារយកគ្រាប់មកដំលេងបណ្តាលអោយស្លាប់០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់ រួមមាន៖
១.កុមារា ម៉ាន ម៉ា អាយុ ៥ឆ្នាំ ស្លាប់
២.កុមារី បូ ឃីម របួសធ្ងន់
៣.កុមារី ហេង ស្រីពៅ របួសធ្ងន់
៤.លោក សំ សាម៉ាន របួសស្រាល។
ជាមួយគ្នានោះ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ SP