ដើម្បីការពារជំងឺក្រិនថ្លើមអ្នកគួរតែបន្ថែមអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ
ជំងឺក្រិនថ្លើម បង្កឡើងដោយសារតែបុព្វហេតុផ្សេងៗជាច្រើន រួមទាំងជាតិអាល់កុល ជំងឺរលាកថ្លើមនិងខ្លាញ់ក្នុងថ្លើមជាដើម។ ប្រសិនបើអ្នកមិនអាចរកឃើញរោគសញ្ញានិងប្រញាប់ព្យាបាលភ្លាមៗនោះទេ អាចនាំឲ្យមានការវិវត្តទៅជាជំងឺក្រិនថ្លើម។ ដូច្នេះ ដើម្បីការពារផលវិបាកផ្សេងៗ ដោយសារតែជំងឺក្រិនថ្លើម អ្នកគួរតែបន្ថែមអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដែលមានដូចជា៖
រមៀត ៖រមៀត មិនត្រឹមតែជាគ្រឿងទេសដែលពេញនិយមបំផុតសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗនោះទេ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សម្រាប់ការពារជំងឺក្រិនថ្លើម និងការខូចខាតនៃថ្លើមដែលបណ្តោលមកពីរ៉ាឌីកាល់សេរីផងដែរ។
ល្ហុង៖ អង់ស៊ីមដែលមាននៅក្នុងផ្លែល្ហុង មានលទ្ធភាពអាចជួយការពារសរីរាង្គថ្លើម មិនឲ្យមានការខូចខាតដោយសារតែរ៉ាឌីកាល់សេរី។ លើសពីនេះល្ហុងក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចការពារជំងឺក្រិនថ្លើមបានយ៉ាងមានប្រសិទ្ធភាពបំផុត។
ខ្ញី៖ មើមខ្ញីមិនត្រឹមតែជាឱសថសម្រាប់ព្យាបាលជំងឺផ្តាសាយនោះទេ វាក៏មានផ្ទុកសារធាតុប្រឆាំង អុកស៊ីតកម្ម សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺក្រិនថ្លើមដូចគ្នា។ ជាពិសេស វាអាចបញ្ចេញជាតិពុលពីក្នុងថ្លើមនិងស្តារមុខងារនៃថ្លើមឲ្យប្រសើរឡើងវិញ។
ប្រេងដូង ៖អាស៊ីតខ្លាញ់និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងប្រេងដូង មានតួនាទីសំខាន់បំផុតក្នុងការលុបំបាត់ជាតិពុលចេញពីថ្លើម។
វីតាមីនC៖ ការបន្ថែមវីតាមីនCអាចព្យាបាលជំងឺក្រិនថ្លើម ព្រោះវាអាចជួយបំបាត់ជាតិពុលនិងខ្លាញ់ចេញពីថ្លើម។ លើសពីនេះទៅទៀត វីតាមីន Cក៏អាចទប់ស្តាត់ជំងឺថ្លើមជាច្រើនរួមទាំងជំងឺខ្លាញ់ក្នុងថ្លើមផងដែរ៕