វៀតណាម៖ មកស្គាល់ពីមហាសេដ្ឋីដែលមានឈ្មោះល្បីល្បាញទាំង៤រូបនៅប្រទេសវៀតណាម និងជាប់ចំណាត់ថ្នាក់ ជាអ្នកមានជាងគេបំផុតលើពិភពលោកក្នុងចំណោមកំពូលមហាសេដ្ឋី ២០០នាក់ មហាសេដ្ឋីទាំង៤រូបនេះរួមមាន៖

មហាសេដ្ឋីទី១គឺលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup Group ឈរនៅលំដាប់ទី ២៨៦ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥,៦ ពាន់លានដុល្លារអាមេរិក។

មហាសេដ្ឋីទី២លោកស្រី Nguyen Thi Phuong Thao អគ្គនាយិការក្រុមហ៊ុនអាកាសចរណ៍ Vietjet ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ២,១ ពាន់លានដុល្លារអាមេរិក។

ទី៣ លោក Tran Ba Duongមានទ្រព្យសម្បតិ្តចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ប្រធានក្រុមហ៊ុន Thaco។

និងទី៤លោក Hung Anhមានទ្រព្យសម្បត្តិចំនួន ១ ពាន់លានដុល្លារអាមេរិក ប្រធានក្រុមហ៊ុន Techcombank។

មហាសេដ្ឋីទាំង៤រូបនេះ ទើបតែបានប្រកាសក្នុងបញ្ជីឈ្មោះជាប្រចាំឆ្នាំស្ដីពីមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកឆ្នាំ ២០២០៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ