តើអ្នកដឹងទេ តើប្រទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍អ្វីខ្លះ?
ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់។ អំណាចដ៏ខ្លាំងក្លារបស់ប្រទាលកន្ទុយក្រពើ គឺសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែកនិងសីររាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ ។ ប៉ុន្តែសូមប្រយ័ត្ន ប្រទាលកន្ទុយក្រពើអាចជាភ្នាក់ងារបង្កជំងឺមហារីក។
ប្រទាលកន្ទុយក្រពើជារុក្ខជាតិ ដែលដុះមានបន្សំជាតិទឹកដល់ទៅ៩៩% ព្រមទាំងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ សាច់សៗក្នុងធាងរបស់ប្រទាល ជាបន្តុំនៃសារធាតុ វីតាមីន រ៉ែ និងអាស៊ីតអាមីណេដ៏ចាំបាច់របស់ជីវិត។ ប្រទាលកន្ទុយក្រពើមាននាមជារុក្ខជាតិឱសថ ដូចពាក្យខ្មែរហៅថាប្រទាល។ ជាច្រើនឆ្នាំកន្លងមកនេះ ប្រទាលកន្ទុយក្រពើ បានក្លាយជាផលិតផលឆ្នើមក្នុងពិភពឧស្សាហកម្មចំណីអាហារ និងកែសម្ផស្ស។ ប្រទាលកន្ទុយក្រពើ មានឈ្មោះបោះសំឡេងខ្លាំង ចំពោះសមត្ថភាពខ្ពស់ខាងថែរក្សាស្បែក ដោយជួយកាត់បន្ថយអាការៈកន្ទួលរមាស់ ពង រលាក ... និងគុណប្រយោជន៍ ជាច្រើនផ្សេងទៀត ដែលគេមិនសូវលើកមកបរិយាយ។
ប្រទាលមិត្តរបស់ស្បែក បំបាត់ ពងកន្ទួល មុន រលាក កកិត រោលនឹងកំដៅថ្ងៃ ឬភ្លើង ឡើងពង ឡើងកន្ទួល រមាស់ ប្រទាលកន្ទុយក្រពើអាចជួយបន្ធូរបន្ថយ និងបំបាត់អាការៈសញ្ញាទាំងអស់នោះបាន ដោយគ្រាន់តែយកជែល ឬសាច់សទន់ៗរបស់ក្នុងធាងប្រទាលកន្ទុយក្រពើមកបិទពីលើ។
ដើម្បីព្យាបាលមុខកុំឱ្យចេញមុន សូមយកសាច់អាឡូវេរ៉ាទៅបិទពីលើស្បែកពកៗរកកើតមុន នៅរាល់ល្ងាច ឬពេញមួយយប់ក៏បាន។ ក៏ប៉ុន្តែត្រូវប្រយ័ត្ន ! កុំភ្លេចលាងសម្អាតនិងផ្អើមស្បែកមុខនៅពេលព្រឹកឡើង។ បើអ្នកមានស្បែកស្ងួត ឬស្ងួតខ្លាំង និងងាយមានប្រតិកម្ម គួរប្រយ័ត្ននឹងការប្រើអាស៊ីតសាលីស៊ីលីក ឬប្រទាលនេះ ព្រោះវាអាចនឹងធ្វើឱ្យស្បែករលាក និងអាឡែកហ្ស៊ីបាន។ ក្នុងករណីនេះ សូមប្រើប្រទាលកន្ទុយក្រពើតែម្តងឬពីរបានហើយក្នុងមួយសប្តាហ៍៕