នៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC)ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ០១ ទៀត គឺ ក្រុមហ៊ុន Prince International Airlines ដែលមានលោកស្រី Yifei JIANG ជាប្រធានក្រុមប្រឹក្សាភិបាល។

មុននឹងឈានដល់ការប្រគល់ វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ(AOC) ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបច្ចេកទេស ដែលមានចំនួន០៥ ដំណាក់កាល ដែលត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលស្របតាមបទប្បញ្ញត្តិកម្ពុជា ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ