(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនៈកិច្ចនៅការដ្ឋានបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ ក្នុងនាវាលិចក្នុងទន្លេនៅក្នុងសម័យសង្រ្គាម ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

យោងតាមរបាយការណ៌សង្ខេបរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ ក្នុងពិធីចុះត្រួតពិនិត្យ និងសួរសុខទុក្ខដល់កងកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានអោយដឹងថាគិតត្រឹម ថ្ងៃទី១១  ខែកុម្ភៈ ឆ្នាំ ២០២១ ប្រតិបត្តិការរុករកទទួលបានលទ្ធផលគួរជាទីមោទនៈ រួមមានដូចខាងក្រោម៖

១-រកឃេីញគ្រាប់មិនទាន់ផ្ទុះ  ទំហំ60-105mm ចំនួន722 គ្រាប់  

២-គ្រាប់ ប្រភេទតូច  (ប្រភេទកាំភ្លេីងដៃ និងកាំភ្លើងយន្ត) ចំនួន 54,925គ្រាប់ ។ សរុបរួមមាន 55,697គ្រាប់ ដែលត្រូវបានរុករកឃេីញនៅក្នុងឃ្លុបទី១ និងនៅ៣ឃ្លុបទៀត ដែលត្រូវយកចេញជាបន្តបន្ទាប់។

ក្នុងពិធីសំណេះសំណាលនេះដែរ សម្តេចក្រឡាហោមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការងារបោសសម្អាតមីនជាការងារមួយដែលរាជរដ្ឋាភិបាល ជាពិសេសអជ្ញាធរមីនកម្ពុជា និង ប្រតិបត្តិការសកម្មភាពមីនជាតិ និងអន្តរជាតិបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរំដោះផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីអោយប្រជាពលរដ្ឋយកដីទាំងនោះ ទៅប្រកបរបរកសិកម្ម រួមចំណែកកាត់បន្ថយភាពក្រីក្រ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ