ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទ ចំនួន៧នាក់ ដាក់ក្នុងពន្ធនាគារ ដោយសារពួកគេមានការជាប់ពាក់ព័ន្ធនឹងករណីប្លន់លុយ បើកចេញពីធនាគារ។
ប្រភព័ត៌មានពីមន្រ្ដីតុលាការ បានឲ្យដឹងថា លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក សេង ហៀង តំណាងអយ្យការ កាលពីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទចំនួន៧នាក់ ពីបទ ប្លន់លុយបើកចេញពីធនាគារ។ ជនជាប់ចោទទាំងនេះ រួមមាន៖
ទី១-ឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៧ឆ្នាំ ។
ទី២-ឈ្មោះ អៀម សំអន ភេទប្រុស អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារ៧ឆ្នាំ ។
ទី៣-ឈ្មោះ ពាស សំណាង ហៅ ចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៧ឆ្នាំ ។
ទី៤-ឈ្មោះ លឹម រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដើមឈើ ដាក់ពន្ធនាគារ២ឆ្នាំ។
ទី៥-ឈ្មោះ លឹម រតនៈ ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ អនុវត្តទោសត្រឹមថ្ងៃចាប់ខ្លួននិងដោះលែង ទោសដល់ព្យួរ ។
ទី៦-ឈ្មោះ លី អ៊ិន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរនគរបាលចរាចរណ៍ ដាក់ពន្ធនាគារ២ឆ្នាំ អនុវត្ត១៨ខែ ទោសសល់ព្យួរ ។
ទី៧-ឈ្មោះ វ៉ា ស្រ៊ឹម ភេទស្រី អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ អនុវត្ត១៨ខែ ទោសសល់ព្យួរ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា ជនជាប់ចោទខាងលើនេះ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងសមគំនិតក្នុងបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងការទទួលផលចោរកម្ម តាមមាត្រា ៣៥៣.៣៥៧.២៩.៣៩៩និងមាត្រា៤០០ នៃក្រមព្រហ្មទណ្ឌ ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ