មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិវីរជ័យ ភូមិសាស្ត្រខេត្តស្ទងត្រែង ចំនួន ៥នាក់ បានចុះល្បាតក្នុងឧទ្យានជាតិវីរជ័យ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលចូលព្រៃប្រមូលផលផ្លែសំរ៉ង ដោយហាមមិនឱ្យប្រមូលផលតាមវិធីរំលំដើម។ បើឆ្នាំនេះកាប់រំលំដើមហើយនោះ តើឆ្នាំក្រោយៗទៀត បានដើមសំរ៉ងមកពីសម្រាប់ប្រមូលផលទៀត ហើយឈានទៅដាច់ពូជតែម្តង និងបាត់បង់មុខរបរ បាត់បង់ប្រាក់ចំណូល។
មន្ត្រីបរិស្ថានលើកឡើងថា នៅថ្ងៃទី២១ខែមេសាឆ្នាំ២០២០មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះផ្សព្វផ្សាយ និងហាមពលរដ្ឋមិនឱ្យប្រមូលផលផ្លែសំរ៉ងតាមវិធីរំលំដើម។ ការប្រមូលផ្លែសំរ៉ងមានតាំងពីដូនតាមក ដោយប្រើប្រាស់ជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ ពោលគឺប្រមូលតាមរបៀបរើសយកពេលផ្លែសំរ៉ងទុំជ្រុះប្រជាពលរដ្ឋមិនចូលព្រៃច្រើនចឹងទេ។ ខ្លះគេយកមកធ្វើបង្អែមជាដើម។ លុះមកដល់អំឡុងឆ្នាំ១៩៩៩ ផ្លែសំរ៉ងចាប់ផ្តើមមានតម្រូវការទីផ្សារខ្ពស់ ជាហេតុធ្វើឱ្យប្រជាជនមានការកាប់រំលំដើម ដើម្បីប្រមូលបានផ្លែច្រើនទាន់ចិត្ត ដោយមិនរង់ចាំវាជ្រុះ បណ្តាលឱ្យដើមសំរ៉ងធំៗកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយនោះ មន្ត្រីឧទ្យានុរក្សក៏ធ្លាប់បានផាកពិន័យលើជនដែលផ្តួលរំលំដើមសំរ៉ងផងដែរដើម្បីជាការព្រមានព្រោះវាខុសច្បាប់ថែមទាំងបំផ្លាញដើមឈើព្រៃមួយនេះទៀតផង។ ផ្អែកតាមការផ្តល់ព័ត៌មានពីគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរទុង បានឱ្យដឹងថា ទីផ្សារ ផ្លែសំរ៉ង មានលក្ខណៈងាយស្រួលបំផុត។ ពេលវាដល់រដូវប្រមូលផល មានឈ្មួញក្នុងស្រុកមកចាំប្រមូលទិញនៅក្នុងសហគមន៍តែម្តង ដែលមានតម្លៃចន្លោះពី៣៥.០០០រៀលទៅ៤៥.០០០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមគុណភាពនៃផ្លែសំរ៉ង៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ