ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង អាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ
4 ឆ្នាំ មុន
ទីតាំងដែលអាចធ្វើបាន តាមគ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការនគរបាលស្រុក ក្រុង ស្នងការនគរបាលរាជធានី ខេត្ត ។ឯកសារដែលត្រូវភ្ជាប់មកធ្វើអត្តសញ្ញាណប័ណ្ណ ដូចមានបញ្ជាក់ខាងក្រោម៖
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់ កំណើតសាមីខ្លួន
-សៀវភៅស្នាក់នៅ ឬសៀវភៅរបស់សាមីខ្លួន
-ជនបរទេសត្រូវមានព្រះរាជក្រឹត្យចូលសញ្ជាតិ ខ្មែរ
-សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលថាជននោះ កើតពីឱពុក ឬម្តាយដែលមានសញ្ញាតិខ្មែរ ឬព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សញ្ជាតិខ្មែរ ឬឯកសារភស្តុតាងជាផ្លូវការដែលបញ្ជាក់សាមីជនកើតមកពីឱពុម្តាយដែលមានសញ្ជាតិខ្មែរ ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ