ទីបំផុត ភិក្ខុ ឡុង ចន្ថា សម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនឯងមួយរយៈ ។បើតាមហ្វេសបុក ឡុង ចន្ថា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែ តុលា បានបញ្ជាក់ថា សូមទោលប្រគេន នឹងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយះ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេរ។
សូមបញ្ជាក់ថា ភិក្ខុ ឡុងចន្ថា ធ្លាប់មានរឿងអាស្រូវទាក់ទងជាមួយស្រីញី សារសងតាមទូរសព្ទដែលខុសពីវិន័យរបស់ពុទ្ធសាសនា ហើយត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងពីការប្រព្រឹត្តខុសនឹងវិន័យនេះ។
គួររំលឹកថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសម្រេចមិនឱ្យភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ស្ថិតនៅក្នុងភេទជាបព្វជិតក្នុងសាសនាបន្តទៀតបានឡើយ។
សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅថា «សូមព្រះមេគណទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះឱ្យស្នាក់បន្តក្នុងសាសនានេះតទៅទៀត ។ ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ»។
គណៈសង្ឃនាយកបានឃើញថា ភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសាមកហើយ៕