ភ្នំពេញ៖ ពីលើវេទិកានៃអង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញកង្វល់រួមអំពីអស្ថិរភាពពិភពលោក  និងការកើនឡើង នូវភាពតានតឹង ផ្នែកភូមិសាស្រ្តនយោបាយ។

ថ្លែងចេញពីទឹកដីនៃប្រទេសសហរដ្ឋអាមេរិក ក្នុងឱកាសចូលរួមកិច្ចប្រជុំ “ក្នុងកិច្ចពិភាក្សាទូទៅ  នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨”  នៅថ្ងៃទី២២ ខែកញ្ញា  ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋសមាជិកទាំងអស់  ក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដ៏ឧត្ដុងឧត្ដម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួម។

សម្ដេច  គួសបញ្ជាក់ថា «ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពលោក  និងការកើនឡើង នូវភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ  ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ» ។

 

សម្ដេច  បញ្ជាក់បន្ថែមថា «ការវិវត្តកាន់តែដុនដាបនៃសង្គ្រាមនៅអ៊ុយក្រែន និងផលលំបាកនៃសង្គ្រាម សបញ្ជាក់ពីកាតបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេសមានអំណាចធំៗ  បានរុញច្រានឱ្យមានការបង្វែរធនធានយកទៅប្រើប្រាស់  ក្នុងគោលដៅពង្រីកសមត្ថភាព ផ្នែកសន្តិសុខវិញ ប្រការនេះបានធ្វើឱ្យធនធានដែលត្រូវការចាំបាច់  ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព កាន់តែខ្សត់ខ្សោយទៅ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ