ភ្នំពេញ៖ បន្ទាប់ពីមានហេតុការណ៍ទឹកស៊ីម៉ង់ត៍ធ្លាក់ពីអគារកំពុងសាងសង ស្រោចមកលើរថយន្តសេរីទំនើបមួយគ្រឿង តាមបណ្ដោយមហាវិថីព្រះនរោត្តម​ ដែលម៉ៅការសាងសង់ដោយក្រុមហ៊ុនសៀងហៃ បាវយី (Shanghai Baoye Cambodia Co., Ltd )កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥  នៅថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ម្ចាស់ក្រុមហ៊ុនសៀងហៃ បាវយី បានចេញលិខិតសុំទោសចំពោះកំហុសដែលបានកើតឡើង។

ទន្ទឹមនឹងនេះ ភាគីក្រុមហ៊ុន ក៏បានធ្វើការសន្យា នឹងពង្រឹងបន្ថែមទៀតលើការងាររក្សាសុវត្តិភាពក្នុង និងក្រៅអគារ មិនបង្ករផលប៉ះពាល់ផ្លូវសាធារណៈ រួមទាំងការពារសុវត្ថិភាពអ្នកនៅជិតខាង និងបងប្អូនធ្វើដំណើរតាមដងផ្លូវផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ