(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ទ្រនុងស​ម្ពាធ​ខ្ពស់ពីប្រទេសចិនរំកិលគ្រ បដណ្តប់មកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ នៅភាគខាងត្បូងប្រទេសកម្ពុជា ទទួលរងនូវខ្យល់ក្ដៅហើយសើមបក់ មកពីទិសខាងកើត និងទិសអាគ្នេយ៍ពីភាគខាងក្រោម នៃសមុទ្រចិនខាងត្បូងស្ថានភា​ពបែ​​បនេះ​​នឹងធ្វើ​ឱ្យធាតុអាកាស នៅ​ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់វាលទំនាប សីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាននិង ទិសខាងកើ​តក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី បណ្តាខេត្តនៅភាគ​ពាយ័ព្យ ពុំមានភ្លៀងធ្លាក់ ឬមានភ្លៀ​ងតិចតួច។

 

 រីឯបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ​ទៅមធ្យម​ ហើយ​ផ្នែ​កខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣៥% ទៅ ៤​៥%​។សម្រាប់ តំបន់ខ្ពង់រាប មានសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យ​ល់បក់មក​ពីទិសឦ​សាន​ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទីអាចមានភ្លៀង​ធ្លា​ក់ក្នុងកម្រិតខ្សោយ ដែលអាចគ្រ​បដណ្ដ​ប់លើផ្ទៃ​ដីពី ១០% ទៅ ២០%។

 ក្នុងនោះ តំបន់មាត់សមុទ្រ មានតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យ​ល់បក់មកពីទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោ​យទៅ​មធ្យម លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០% ចំណែកនៅ​លើផ្ទៃ​សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ហើយខ្យល់បក់មកពីទិសខាងកើតក្នុងល្បឿនពី១-៣ ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ