ភ្នំពេញ ៖ មន្ដ្រីកងយោធពលខេមភូមិន្ទ ចំនួន ៣រូប ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ ក្រោយពាក់ព័ន្ធទៅនឹងសារធាតុញៀន។
យោងតាមសេចក្ដីសម្រេចរបស់ អគ្គបញ្ជាការដ្ឋាន នាពេលថ្មីៗនេះ បានឲ្យដឹងថា ត្រូវបានលុបឈ្មោះយោធិន ២នាក់ ចេញក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នោះ រួមមាន ៖ អនុសេនីយ៍ត្រី សាន្ដ គឹមសៀង និង ព្រឺន្ទបាលឯក យ៉ែន ច័ន្ទវិសាល បន្ទាប់ពីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ដោយឡែក សេចក្ដីប្រកាសរបស់ ក្រសួងការពារជាតិ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងដែរថា លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ត្រី ពោន ធា ក្រោយពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន៕EB